khmer eng
  • ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញសួរសុខទុក្ខកម្មករ និងចុះពិនិត្យសកម្មភាពចាក់ក្រាលថ្មមិចនៅលេីផ្លូវតភ្ជាប់ពីភូមិស្វាយដង្គុំ ឃុំស្គុះ ទៅភូមិព្រៃខ្យ៉ា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញសួរសុខទុក្ខកម្មករ ព្រមទាំងដឹកនាំក្រុមការងារផ្នែកបច្ចេកទេសគ្រឿងចក្រមកពិនិត្យសកម្មភាពចាប់ផ្តេីមចាក់ក្រាលថ្មមិច M30 នៅលេីផ្លូវប្រវែង ១,០៤០ម៉ែត្រ ក្នុងភូមិស្វាយដង្គុំ ឃុំស្គុះ ដែលតភ្ជាប់ពីភូមិព្រៃខ្យ៉ា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រវែង ៣,៥០០ម៉ែត្រ។ ការងារចាក់ក្រាលកៅស៊ូ DBST ពីរស្រទាប់នេះគ្រោងរួចរាល់នៅចុងឆ្នាំ២០២៥ខាងមុខនេះ។ ការចាក់ក្រាលកៅស៊ូនេះ​មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនោះទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរទៅកាន់តំបន់កសិទេសចរណ៍ ម៉ុងឫទ្ធី សែនជ័យ ឱ្យកាន់តែច្រើននឹងជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ដោយផ្ទាល់ផងដែរ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail